​គ​.​ជ​.​ប !​ការយក​ទីតាំង​សាលាខេត្ត​បន្ទាយមានជ័យ​ជួបជុំ​ហែរ​ក្បួន​ឃោសនា​គឺ​ខុស​

875
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​បញ្ជាក់ថា ក្នុងការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​គឺ​ច្បាប់​បទបញ្ជា​នីតិវិធី​ហាម​ការប្រើប្រាស់​អគារ​របស់​រដ្ឋ​។​ដើម្បី​ធ្វើជា​ទីកន្លែង​សម្រាប់​ការឃោសនា​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​។​

ការ​ថ្លែង​បញ្ជាក់​នេះ​គឺ​បន្ទាប់ពី​មានការ​រិះគន់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កករ​ណី​គណបក្ស​ប្រជាជន​នៅ​ខេត្តបន្ទាយមានជ័យ​យក​ទីតាំង​សាលាខេត្ត​ធ្វើការ​ជួបជុំ​ហែរ​ក្បួន​ឃោសនា​កាលពី​ថ្ងៃទី​១៧​ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​សោម​សូ​រី​ដា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ថា ក្នុងការ​ឃោសនាបោះឆ្នោត​នេះ ច្បាប់ បទបញ្ជា នីតិវិធី ហាម​ការប្រើប្រាស់​អគារ​របស់​រដ្ឋ​ដើម្បី​ធ្វើជា​ទីកន្លែង​សម្រាប់​ការឃោសនា​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ទេ​។​

​លោក​បាន​បញ្ជាក់ថា “​ករណីនេះ​គឺជា​ករណី​ដែល​ច្បាប់នីតិវិធី​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ​”​។​ចំណែក​លោក​អ៊ុ សុម​ន្ថា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​យក​ទីតាំង​សាលាខេត្ត​ធ្វើការ​ជួបជុំ​ហែរ​ក្បួ​ម​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

​លោក​អ៊ុ​សុម​ន្ថា​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​”​ម្យ៉ាងដែរ​ការឃោសនា​ប​ក្ស​ប្រជាជន​(​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​) គេ​ហែរ​ចេញពី​សាលាខេត្ត​តែម្តង​។ ព្រោះ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ទើប​ទ្បើង​ថ្មី​យក​ស្នាដៃ ដូច​មាន​តែមួយ​ហ្នឹង​រំលោភ​លើ​ច្បាប់បោះឆ្នោត​”៕S/