​គ​.​ជ​.​អ​.​ប នឹង​បើក​សិក្ខាសាលា​ជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ ២០១៩

610
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​)​នឹង​រៀបចំ​សិក្ខាសាលា​ជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង ថវិកា​ឆ្នាំ ២០១៩ របស់ គ​.​ជ​.​អ​.​ប ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​អ​.​ប ចុះ​ថ្ងៃទី​២៤​ខែធ្នូ​បាន​ឲ្យ​ដឹងថា​៖​សិក្ខាសាលា​នេះ​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦-២៧ខែធ្នូ​ឆ្នាំ ២០ ១៨ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​(​អគារ​S)​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណជាង៥០០​ នាក់​ដែលជា​តំណាង​មក ពី​ក្រសួង ស្ថាប័នរដ្ឋ បាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ។​

​សិក្ខាសាលា​នេះ​នឹង​អញ្ជើញ​បើក​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅ​ព្រឹក​ថ្ងៃទី ២៦ ធ្នូ និង អញ្ជើញ​បិទ​សិក្ខាសាលា​បិទ​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប នៅ​រសៀល ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ។​

​គួរ​ជម្រាបជូន​ដែលថា​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​រដ្ឋាភិបាល​បាន​ផ្ទេរ​ថវិកា​ជាង​២,៤១២​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើ​ម្ប​គ្រប់គ្រង​ចាត់ ចែង និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​នៅតាម​ដែន​សមត្ថកិច្ច​នីមួយៗ​៕BR