​ឃាតកម្ម​ក្នុងផ្ទះ​សំណាក់​លើ​នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​អាចជា​សង្សារ​

1046
ចែករម្លែក

​(​ភ្នំពេញ​)៖​នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​បែរជា​ត្រូវគេ​សម្លាប់​នៅក្នុង​ផ្ទះសំណាក់​មួយ​ដែល​គេ​សង្ស័យ​ជា​អំពើ​របស់​សង្សារ​។​ហេតុការណ៍ ប្រទះឃើញ​សព​នារី​នេះ​ស្ថិតក្នុង​ផ្ទះ​លេខ​២៥៣ J ផ្លូវ​លេខ​៤៦០​ក្រុមទី​២២​ភូមិ​៤​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការមន​កាលពី​វេលា ម៉ោង​៧ និង​៣០ នាទី​យប់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នារី​ម្នាក់​បាន​សុំ​ម្តាយ​ថា​ទៅ​ផ្សារ​មួយ​ភ្លែត​ហើយ​ម្តាយ​បាន​ផ្ញើរ​លុយ​ចំនួន​៤០​ដុល្លារ​អោយ​ដូរ​ស្រាប់តែ​បាត់​ដំណឹង​រហូត​តាំងពី​ម៉ោង​៩​ព្រឹក​រហូត​ម៉ោង​៧​និង​៣០​យប់​ក៏ត្រូវ​អ្នក​បោសសំអាត​ផ្ទះសំណាក់​មុនី​កា​ប្រទះឃើញ​ដេកស្លាប់​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​តែម្តង​។​នារី​រងគ្រោះ​ដែល​ត្រូវគេ​រឹត ក សម្លាប់ សង្ស័យ​ប្លន់​យក​ម៉ូតូ​និង​លុយ​ខាងលើនេះ​មានឈ្មោះ អី សុខា អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ភូមិ​កោះ​នរាយ៍ សង្កាត់​និរោទ​ន៍ ខណ្ឌ​ច្បារអំពៅ ។​

​ឪពុក​នារី​រងគ្រោះ​ឈ្មោះ​អី​ធារ៉ា​អាយុ​៥៩​ឆ្នាំ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ​ប្រហែល​ម៉ោង​៩​ព្រឹក​ម្ដាយ​នារី​រងគ្រោះ​បាន​ប្រើ​នាង​ឲ្យ​ទៅ​ដូរ​លុយ​ដុល្លារ​ដោយ​យកតែ​លុយ​ខ្មែរ ។​ឪពុក​នារី​រងគ្រោះ​បាន​បន្តថា​នាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហង់​ដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT1723​ទៅជា​មួយ​។​

រហូតដល់​ម៉ោង​៧​យប់​ថ្ងៃកើតហេតុ​នេះ​ទើប​រូបគាត់​ត្រូវជា​ឪពុក​ជនរងគ្រោះ​បានខ​ល​ទៅ​នារី​រងគ្រោះ ក៏​ត្រូវបាន​សមត្ថកិច្ច​លើក​ទូរស័ព្ទ ហើយ​ប្រាប់ថា នារី​គ្រោះ​ត្រូវបាន​គេ​រឹត ក សម្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មុនី​កា តាម​បណ្ដោយ​ផ្លូវ​លេខ​460 ក្រុមទី​22 ភូមិ​4 សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ផ្ទះសំណាក់​ខាងលើ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោងជាង​១​ថ្ងៃរសៀល មាន​បុរស​ម្នាក់​បានមក​ជួល​បន្ទប់ដេក ហើយ​ក្រោយមក​ក៏​នារី​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​ចូលទៅក្នុង​បន្ទាប់​តែមួយ ។

បន្ទាប់​ក្រោយមក នៅ​រសៀល​ថ្ងៃកើតហេតុ​ដដែល បុរស​ម្នាក់​ដែល​ស្នាក់នៅ​ជាមួយ​នារី​រងគ្រោះ​ខាងលើ បាន​ចុះ​មកហើយ​កាន់​សោរ​ម៉ូតូ​នារី​រងគ្រោះ និង​ប្រាប់ថា ចេញ​ទៅរក​ទិញ​អី​ហូប​បន្តិច ដោយ ម្ចាស់ផ្ទះ​សំណាក់​មុនី​កា នឹកស្មានថា ពួកគេ​ជាស​ង្សា មនុស្ស​ស្គាល់គ្នា​ទើប​មិន​សួរដេញដោល​អី​ច្រើន ក៏​ព្រម​ឲ្យ​បុរស​រូបនោះ​ចេញទៅ​តែម្ដង រហូត​បុរស​រូបនោះ​ចេញទៅ​បាត់​មិនឃើញ​ត្រឡប់មកវិញ ។​

​តែបើ​តាម​សម្ដី​ឪពុក​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នារី​រងគ្រោះ​មាន​គូរ​ដណ្ដឹង​រួចទៅហើយ និង​ជិត រៀបការ​នៅ​ខែ​១២​ខាងមុខ នេះ​ផងដែរ ៕S/​ដោយ​៖​ហូ​សាន់​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​ឃាតកម្ម​ក្នុងផ្ទះ​សំណាក់​លើ​នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​អាចជា​សង្សារ​(រូប៖វ៉េបសាយ)