​ឃាតកម្ម​សម្លាប់​នៅ​ភ្នំ​ខ្លា​កូន​នគរបាល​ចាប់ខ្លួន​ឃាតក​ទី​៣

1237
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ឃាតកម្ម​សម្លាប់​នៅ​ភ្នំ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ នគរបាល​ខេត្តបន្ទាយមានជ័យ​និង​ផ្នែក​ពាក់ព័ន្ធ​បាន​ចាប់​ឃាតក​ទី​៣​បាន​ម្នាក់ទៀត ។

នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ គេ​បានឃើញ​ឃាតក​ទី​៣ នេះ​ដែលមាន​ឈ្មោះ ផាត សុគន្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​ណ្តោះ​អាសន្ន​ស៊ីឈ្នួល​ធ្វើស្រែ​ចម្ការ​នៅ​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឈូក​មាស​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​:​នគរបាល​ក្រុង​សិរីសោភ័ណ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​និង​មាន​សហការ​ពី​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦​ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ជនសង្ស័យ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ការចាប់ខ្លួន ផាត សុគន្ធ នេះ​គឺ​កន្លះ​ខែ ក្រោយ​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​បក្ខពួក​ជា​ឃាត​.​ក ដែ​ដល់​២​នាក់​រួចមកហើយ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរីសោភ័ណ​គឺ ១-​ឈ្មោះ លុ​ញ សុគា​ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ក្មេង​ខាត់​ស្បែក​និង​ញៀន​ថ្នាំញៀន ដែល​អ្នកក្រុង​សិរីសោភ័ណ នគរ​ណា​ក៏​ស្គាល់ ។​ឈ្មោះ ស៊ុន ស៊ុះ ហៅ​ក្តាមប្រៃ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ។ ឃាតក​ទាំង​២ មាន​លំនៅ​នៅ​ក្រុង​សិរីសោភ័ណ ។​ឥឡូវនេះ ពួកគេ​ទាំង ២​នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួចហើយ​។​

​លោក​ស្នងការរង​សិទ្ធិ​ឡោះ​បានឱ្យដឹង​ទៀតថាៈ​សំណុំរឿង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​និង​ប្លន់​យក​ទ្រព្យសម្បត្តិ​(​ម៉ូតូ​)​នេះ​គឺ​មុនដំបូងៗ​សមត្ថកិច្ច​ស្រាវជ្រាវ​ថា​ជនសង្ស័យ​ឃា​ឃាតក​ដៃដល់​និង​អ្នកសមគំនិត​មានតែ​៤​នាក់ ។​ប៉ុន្តែ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ទី​៣ ឈ្មោះ ផាត សុគន្ធ នេះ គេ​បាន​បាន​ឆ្លើយ​សារភាពថា​បក្ខ​ពួកគេ​មាន​ដល់​ទៅ​៦​នាក់​។​មានន័យថា​នៅសល់​៣​នាក់​ទៀត​មិនទាន់​ចាប់ខ្លួន​។​

​សូម​រំលឹកថា កាល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ខ្លា កូន ជើងភ្នំ​ខ្លា​កូន ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ សាកសព​បុរស​ម្នាក់​ឈ្មោះ ភឿន សុ​មឿ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ លំនៅ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ត្រូវបាន​គេ​ប្រទះឃើញ​រង​ការស្លាប់​ក្នុង​សភាព​ហើយ​ម​ស្អុយ សមត្ថកិច្ច​និង​ក្រុមគ្រួសារ សន្និដ្ឋានថា ជា​អំពើ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ពី​ម្តុំ​យប់​ថ្ងៃទី​២៥​ខែឧសភា ។​

​សមត្ថកិច្ច​បង្ហើប​ថា : ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​ឃាតក ជា​មិត្តភក្តិ​និង​ស្គាល់គ្នា ហើយ​ទៅ​ជក់​ថ្នាំញៀន​,​ផឹកស្រា​និង​រួមភេទ​បៀម​លឹ​ង្គ​ប្រុស​ដូចគ្នា​នៅ​ទីនោះ ។​សំណុំរឿង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​នេះ​. ត្រូវបាន​គេ​ធ្វើ​កិច្ចសហការ ប្រើប្រាស់​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប​។

ក្នុងនោះ​ដោយ​មានការ​អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទើប​កម្លាំង​នគរបាល អនុវត្ត​កិច្ចការងារ​នេះ​បាន​ជោគជ័យ​។​

យោង​ចម្លើយសារភាព ឃាតក​ឈ្មោះ ផាត សុគន្ធ ជា​អ្នកយក​ដុំថ្ម​វាយ​សម្លាប់​ជនរងគ្រោះ​ជាមួយ​បក្ខពួក​របស់ខ្លួន​។ រូបគេ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ដែលមាន​ពួកម៉ាក​ឈ្មោះ​ធី​យកទៅ​បញ្ចាំ​នៅ​ចំណុច​ផ្លូវ​លេខ​៣​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​ពួកម៉ាក​ឈ្មោះ ធី ឱ្យប្រាក់​មក​រូបគេ​១០០​ដូ​ល្លារ រួចហើយ​បាន​រត់គេចខ្លួន​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ធ្លាប់បាន​លើកសរសើរ ផ្តល់​រង្វាន់​ដល់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​និង​នគរបាល​ពាក់ព័ន្ធ​ចំនួន​២​លាន​រៀល ដែល​បាន​បង្ក្រាប​ឃាតក​ដៃដល់​២​នាក់​មុន និង​លើក​នេះ​ក៏បានផ្តល់​១​លើក​ទៀត ៕S/

​ឃាតកម្ម​សម្លាប់​នៅ​ភ្នំ​ខ្លា​កូន​នគរបាល​ចាប់ខ្លួន​ឃាតក​ទី​៣