​ឃាតក​សម្លាប់​សង្សារ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួនគេ​ឃើញ​សព​អណ្តែត​ទឹក​

294
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ដែល​ឃាតក​សម្លាប់​នារី​ជា​សង្សារ​ធ្វើការ​រោងចក្រ​អំពូល​ភ្លើង​នៅ​ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ​ពី​រោង​ច្រក​។​ដែល​ហេតុការណ៍​នេះ​បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​នៅ​រសៀល​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៩​។​

​តាម​ការអះអាង​របស់​ប្អូន​សាកសព​បានបញ្ជាក់​ប្រាប់​ថា​សព​ជា​ពិតជា​បងប្រុស​និង​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ក្នុងករណី​សម្លាប់​កម្មការិនី​ជា​សង្សារ​របស់ខ្លួន​ពិតប្រាកដ​មែន​។ សូមបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នាង ក្រឹម មាន​ទីលំនៅ​ភូមិ​ព្រៃ​គាវ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

ចំណែក​សមត្ថកិច្ច​បាន​សន្និដ្ឋានថា​ជនសង្ស័យ​ជា​ឃាតក​បន្ទាប់ពី​ធ្វើ​សកម្មភាព​សម្លាប់​នារី​ជា​សង្សារ​ហើយ បានមក​លាងខ្លួន​នៅ​ស្រះ​នេះ​។ ប្រហែលជា​កំពុង​លាង​សម្អាត​ដៃជើង ក៏​រអិល​ធ្លាក់ចូល​ស្រះ​ទឹក​នេះ​លង់​ស្លាប់​តែម្តង​ព្រោះ​ឃើញ​មាន​មួក​កាបូប​របស់​ជនសង្ស័យ​នៅលើ​គោក ហើយ​នៅលើ​ខ្លួន​សព ក៏​មិនមាន​ស្លាកស្នាម​អ្វី​ដែរ​។ សមត្ថកិច្ច​បានឱ្យដឹង​ថា ស្រះ​ទឹក​នេះ មាន​ជម្រៅ​ណាស់ ព្រោះ​ជា​ស្រះ​ដែល​គេ​កាយ​។​

​គួររម្លឹកថា ករណី​អារ​-​ក​សម្លាប់​ក​ម្មា​រិ​នី​រោងចក្រ​អំពូល​ភ្លើង​ម្នាក់​យ៉ាង​ព្រៃផ្សៃ​កាលពី​ម្សិលមិញ បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មហាជន​។​បន្ទាប់ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​នារី​រងគ្រោះ​ហើយ​គឺ​ជនសង្ស័យ​ជា​សង្សារ​នារី​រងគ្រោះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ករណី​ឃាតកម្ម​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​នៅវេលា​ម៉ោង​៦​និង​៣២​នាទី​ព្រឹក​នៅក្នុង​រោងចក្រ​ធី​វ៉ា​យ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​សស៍​ក្នុងភូមិ​ដើម​ពោធិ៍​ឃុំ​កណ្ដៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

ករណី​ឃាត​កម្មនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នាង ក្រឹម ភេទ​អាយុ ២៥​ឆ្នាំ ត្រូវជា​សង្សា​របស់​នារី​រងគ្រោះ​ឈ្មោះ ខឹម​ពិសាល​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំំ ខេត្តស្វាយរៀង​។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​ជនសង្ស័យ​សម្លាប់​នារី​រង​គ្រោះជា​សង្សារ ព្រោះ គ្រួសារ​ខាង​ស្រី​មិន​ឲ្យ​រៀបការ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​តែម្តង​។​

គួររំលឹកថា​នៅ​ព្រលឹម​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ​មាន​ករណី​កម្មការិនី​ម្នាក់​បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ត្រូវ​ឃាតករ​អាក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​កម្មការិនី​រងគ្រោះ​បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​គ្រប់​ប្រភេទ ធី វ៉ា​យ អេ​ឡិ​ក​ទ្រិ​ក ឯ​.​ក មាន​ទីលំនៅ​ស្ថិតនៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​៕S/​