​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​

341

(​តាកែវ​)៖​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ដោយ​ជិះ​ម៉ូតូ​ដេញ​កាប់​លើ​ជនរងគ្រោះ​ពីរ​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ​ឃុំ​អង្គតាសោម​ស្រុក​ត្រាំកក់​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​មាន ឈ្មោះ ឈឹម សំ​ណូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ឈ្មោះ ឈឹម សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​នឹង​ជន​ទី​១​។ ឈ្មោះ ញឹម សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​ប្រភព​បាន​បន្តថា​ជន​ទាំង​៣​នាក់ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​ដំបង ខ្សែរ​ក្រវាត់ ដេញ​វាយ​ទៅលើ​ជនរងគ្រោះ​មាន​គ្នា​២​នាក់ ឈ្មោះ នឹម ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ឈ្មោះ សួន វិច្ឆិកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព រីឯ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់​

​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​(រូប៖វ៉េបសាយនគរបាល)