​ឃាត់ខ្លួន​ចំនួន​១០​នាក់​ពាក់ព័ន្ធ​កាប់បំផ្លាញ​ព្រៃ​ក្នុង​សហគមន៍​

803
ចែករម្លែក

ដោយៈ​សហការី​/​ពោធិ៍សាត់ៈ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​១០​នាក់​ពីបទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ខណៈ​កំពុង​លួច​ដឹកជញ្ជូន​ឈើក្រហម​ស្រឡៅ​មូល​។​ការចាប់ខ្លួន​នៅតាម​ដងផ្លូវ​ជាតិ​៥៥ ពី​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១៖១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ ។​

​លោក ហេង សុភា​ណា បានឱ្យដឹង​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង នៅ​ចំណុច​កូនភ្នំ មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​។​ជ​នស​សង្ស័យ ដែល​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​បានរួម​មាន​ទី​១៖ ថេ​ង ពេ​វ អាយុ​២៥​ឆ្នាំ ទី​២៖ ឌឿ​ន ឧ​ត្ត​ម អាយុ ២៥​ឆ្នាំ​រស់នៅ​ភូមិ ដុំ​ខ្វិត ឃុំ​វាល​ពន្ធ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ​។

ទី​៣​ចិន ជី អាយុ​៤៦ ឆ្នាំ ទី​៖ ឈុន កុសល អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ តាំង​បន្ទាយ ឃុំ​វាល​ពន្ធ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​, ទី​៥៖ ជឿន ច​ន្ធូ អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​សំរោង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្ត កំពង់ស្ពឺ​, ទី​៦៖ ឡាយ ឡុង អាយុ​៣៨​ឆ្នាំ​ទី​៧៖ វ៉ាន់ រឿន អាយុ ៤៩​ឆ្នាំ​ទី​៨៖ រឿន រដ្ឋា អាយុ​១៥​ឆ្នាំ​ទី​៩៖ រឿន រ៉ាត់ អាយុ​២៧​ឆ្នាំ​និង​ទី​១០៖ វឿន ឧ​ត្ត​ម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចំបក ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​លោក ហេង សុភា​ណា បាន​បន្តទៀតថា សម្ភារ​ដកហូត​បានរួម​មាន​៖ គោយន្ត​កន្ត្រៃ​យ៍​ចំនួន​០៦​គ្រឿង ពណ៌​ក្រហម​, ពូថៅ​ដែ ដង​ឈើ​វែង​ចំនួន​៦, ឈើក្រហម ភេទ​ប្រឡៅ​មូល​ចំនួន​៣៦​ដើម​(​ប្រវែង​ពី​៦​ម៉ែត្រ​ទៅ​៩​ម៉ែត្រ​)​។​
​សូមបញ្ជាក់ថា ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ប្រព្រឹត្តល្មើស​កាប់បំផ្លាញ​ព្រៃឈើ ក្នុងព្រៃ​សហគមន៍ ភូមិ​ប្រ​ម៉ោ​យ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​លោក ហេង​សុភា​ណា បាន​ណែនាំ​អប់រំ​ឱ្យ​ត្រឡប់​នៅ​លំនៅដ្ឋាន​វិញ តែ​ជន​ទាំងនោះ មិន​ស្តាប់​តាម​ការណែនាំ នឹង​បន្តសកម្មភាព​ល្មើស​រហូតដល់​មាន​ការចាប់​បង្ក្រាប​ខាងលើ​។​

ចំពោះ​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ ត្រូវ​បានឱ្យ​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ បន្ទាប់ពី​សមត្ថកិច្ច​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សម្មភាព​ល្មើស ព្រមទាំង​បានប្រគល់​គោយន្ត​ទាំង​០៦​គ្រឿង​, ពូថៅ​ចំនួន​៦ ឱ្យ​ម្ចាស់​កម្មសិទ្ធិ​វិញ តាម​ការអនុញ្ញាតិ​ពី​លោក​អភិបាលស្រុក រីឯ​ឈើ​ប្រឡៅ​មូល ចំនួន​៣៦​ដើម​នោះ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​ចំនួន​១០​នាក់​ពាក់ព័ន្ធ​កាប់បំផ្លាញ​ព្រៃ​ក្នុង​សហគមន៍​