​ឃាត់ខ្លួន​ជនជាតិ​ចាម​សញ្ជាតិ​វៀតណាម​ចំនួន​២៧​នាក់​នៅ​ខេត្តមណ្ឌលគិរី​

1127
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ផ្អែក​ទៅតាម​ផេ​ក​បណ្តាញ​សង្គម​ផ្លូវការ​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ជនជាតិ​ចាម សញ្ជាតិ​វៀតណាម​ចំនួន​២៧​នាក់​បាន​រង​នូវ​ការឃាត់ខ្លួន​ពី​សំណាក់​នគរបាល​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៣០​ខែមីនា​កន្លងទៅ​។​ករណី​នោះ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បា​នប​ញ្ជួ​ន​ជនជាតិ​ចាម​ទាំងនោះ​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៣១​ខែមីនា​រួចទៅហើយ​។

មន្ត្រីនគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់ថា​ជនជាតិ​ចាម​ទាំង​២៧​នាក់​នោះ​មាន​ស្រី​១១​នាក់​។​ក្នុងនោះ​មាន​អនីតិជន​ចំនួន​៦​នាក់​មាន​ស្រី​ចំនួន​៤​នាក់​។​សមត្ថកិច្ច​បន្តថា​ការឃាត់ខ្លួន​ជនជាតិ​ចាម​កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​នោះ​ត្រូវ​ឃាត់ខ្លួន​ពី​សំណាក់​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​នគរបាល​ផែន​សន្តិសុខ​និង​កម្លាំង​ជំនាញ​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​គ្រា​ដែល​ពួកគេ​ចូលមក​ទឹកដី​ខេត្តមណ្ឌលគិរី​ធ្វើ​សកម្មភាព​លក់ដូរ​មុង​ខោ​ងាវ​,​អង្រឹង​,​និង​ចង្ក្រានហ្គាស ដោយ​ពុំមាន​លិខិតឆ្លងដែន​តែមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម ។

​យោងតាម​ចម្លើយសារភាព​របស់​ពួកគេ បាន​និយាយថា​ពួកគេ​បាន​ចូលមក​តាម​ច្រករបៀង A3​ក្បែរ​ច្រក​អន្តរជាតិ​ឡុង​បិ​ន ស្រុក​កោះធំ ខេត្តកណ្តាល រួច​ក៏បាន​បន្តដំណើរ​មក​ផ្តុំគ្នា​នៅ​k៣ ស្រុក​ស្នួល ខេត្តក្រចេះ និង​បន្តដំណើរ​មក​ខេត្តមណ្ឌលគិរី​នេះ​តែម្តង​។ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានធ្វើការ​ឃាត់ខ្លួន​និង​បញ្ជូន​ពួកគេ​ទៅ​នាយកដ្ឋាន​ស៉ើ​ប​អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​តាម​នីតិវិធី ច្បាប់​៕S/

​ឃាត់ខ្លួន​ជនជាតិ​ចាម​សញ្ជាតិ​វៀតណាម​ចំនួន​២៧​នាក់​នៅ​ខេត្តមណ្ឌលគិរី​