​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ករណី​បង្ខាំង​មនុស្ស​

438
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ករណី​បង្ខាំង​មនុស្ស កាលពី​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​។​សមត្ថកិច្ច​ក្នុង​រង្វង់​ប្រតិបត្តិការ​បានឱ្យដឹងថា​ជនសង្ស័យ​រូបនេះ​ឈ្មោះ LYU FEIFEI ភេទ ប្រុស កើត​ថ្ងៃទី ១០ កញ្ញា ១៩៨៧ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E៥៧៥៦៦៩៨០​។​

​ការឃាត់ខ្លួន​នេះ​គឺ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប​លេខ​៧២​ចុះ​ថ្ងៃទី​២៩​មេសា​២០១៩​ពីបទ​ចាប់​ឃុំឃាំង​ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី ១២-១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​នៅ​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ប្រភព​បន្តថា​ក្រោយពេល​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជនសង្ស័យ​បាន​បន្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​នេះ​ដើម្បី​ចាត់ការ​បន្ត​៕S/​