​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុងព្រះសីហនុ​

85
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ជនជាតិ​ចិន​២​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​នៅ​ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​មន្ត្រីនគរបាល​នៃ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា​ជន​ស​ង្ស​យ័​មាន​១.​ឈ្មោះ​.Zou Xiang ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​ប្រទេស​ចិន​( មាន​ថ្នាំញៀន​ម្សៅ​៣ កញ្ចប់​)​ទូរស័ព្ទ ១ គ្រឿង​។ ២. ឈ្មោះ​.Sun ChengLong ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​ទីកន្លែង​កំណើត​ប្រទេស​ចិន​( មាន​ថ្នាំ ញៀន​ម្សៅ​២ កញ្ចប់ និង ថ្នាំញៀន​WY មួយ​ចំហៀង​គ្រាប់ )​ទូរស័ព្ទ​.១ គ្រឿង ។​

​ជ​នស​ង្ស​យ័​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕S/​