​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ពាក់ព័ន្ធ​អំពើ​ហឹ​ង្សា​នៅ​ក្រុងព្រះសីហនុ​

109
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦​នាក់​យកមក​សាកសួរ​ពីបទ​ហឹ​ង្សា​។​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា​ជនជាតិ​ចិន​មួយក្រុម​ប្រដាប់​ដោយ​ដំបងកាំបិត​និង​ដុំថ្ម​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ផ្សេងទៀត​ដែលជា​ជនជាតិ​ចិន​ដូចគ្នា​។​តែ​មិន​បណ្តាល​ឲ្យ​មាន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​ដោយ​គ្រាន់តែ​បង្ករ​ភាពអនាធិបតេយ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា​។​

​ករណីនេះ​កើតឡើង​នៅ​ចំណុច​ផ្ទះជួល​ម្តុំ​ឧតុនិយម​ភូមិ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​វេលា​ម៉ោង​២០​និង​៤៥​នាទី​យប់​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​។​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា​ករណីនេះ​បង្កឡើង​ដោយ​ជនជាតិ​ចិន​ចំនួន​៦​នាក់​បាន​យក​ដំបង​ដេញ​វាយ​គ្នា​ទៅលើ​ជនជាតិ​ចិន​ដូចគ្នា​(​មិនទាន់​ដឹង​មូលហេតុ​) ។

ពេល​កើតហេតុ​កម្លាំងចម្រុះ​គណបញ្ជាការ​ឯកភាព​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕S/​