​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​១០០​នាក់​ពាក់ព័ន្ធ ចាប់ជំរិត​តាម​ប្រព័ន្ធ Internet

328

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង មានការ​ចូលរួម​ពី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ជនជាតិ​ចិន​មួយក្រុម​រហូត​ជាង​១០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​ទារលុយ​តាម​ប្រព័ន្ធ Internet​។​

​ប្រតិបត្តិ​ការដែល​ដឹកនាំ​កម្លាំង​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ី​សុខ​ឃី​ដែន​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​នៅក្នុង​ខុន​ដូ​មួយកន្លែង​ក្នុង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន បញ្ជាក់ថា ជនជាតិ​ចិន​ជាង​១០០​នាក់ ត្រូវបាន​ឃាត់​ខ្លូន​ពាក់ព័ន្ធ ការ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ដែល​ពួកគេ​បាន​លួច​ធ្វើ​សកម្មភាព​នៅក្នុង​ខុន​ដូរ​មួយ​នេះ​។​ទន្ទឹមនឹង​ការឃាត់ខ្លួន ជនជាតិ​ចិន ដែលមាន​ស្រី​មាន​ប្រុស​ខាងលើនេះ កម្លាំង​នគរបាល​ក៏បាន​រកឃើញ និង​ដកហូត​សម្ភារៈ​ជាច្រើន​ផងដែរ ដែល​ពួកគេ​ទុក​សម្រាប់​ប្រើប្រាស់ ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​៕S/​ដោយៈ​ស​រិ​ទ្ធ​

​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​១០០​នាក់​ពាក់ព័ន្ធ ចាប់ជំរិត​តាម​ប្រព័ន្ធ Internet