​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់​រស់នៅ​ខុសច្បាប់​នៅ​ហាង​កាហ្វេ​សង្កាត់​ចាក់អង្រែ​

250

(​ភ្នំពេញ​) ៖ ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ស្រី​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​បាន បន្ទាប់ពី​លួច​ចូលមក ស្នាក់នៅ រកស៊ី​ពុំ​ស្របច្បាប់ ។ កិច្ចប្រតិបត្តិការ ខាងលើ​បាន​ប្រ​ព្រឹ​ត្រ​ទៅ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​លក់​កាហ្វេ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ខាងលើ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ ចុះ​ត្រួតពិនិត្យ ទីតាំង​លក់​កាហ្វេ ខាងលើ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​៨​នាក់ ស្រី​ម្នាក់ ។

នគរបាល​បន្តទៀតថា ជនជាតិ​វៀតណាម​ទាំងនោះ លួច​ចូលមក​ស្នាក់នៅ រកស៊ី​ពុំមាន​ឯកសារ​ត្រឹមត្រូវ​។​ក្រោយពី​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នគរបាល​នាំខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី អនុវត្តន៍​នីតិវិធី​បន្ត ៕S/​ដោយៈ​សាវ​រក្ស​

​នគរបាល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ នៅ​ហាង​កាហ្វេ សង្កាត់​ចាក់អង្រែលើ​