​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ដកហូត​ថ្នាំញៀនជិត​​៣​គីឡូក្រាម​

304
ចែករម្លែក

ដោយ​:​មុនីរ័ត្ន-សុខុម​/​ស្ទឹងត្រែងៈ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៣​ដុំ​ធំ​ ដកហូត​ថ្នាំញៀន​ប្រ​​ភេទមេ​តំ​ហ្វេ​តា​មីន​ពណ៌​ស​ថ្លា​(ICE)​ចំនួន​៣​កញ្ចប់​ធំ​មាន​ទម្ងន់​២.៩៩០​ក្រាម កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩ នៅ​ខេត្តស្ទឹងត្រែង​ ។​

​សមត្ថកិច្ច​បាន​និយាយថា ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ អូរ​ស្វាយ ឃុំ អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​”​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង និង​កម្លាំង​BLO​ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ​ករណី​។​នៅពេល​ចុះ​ប្រតិបត្តិការ​នោះ ​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ សា វី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិឡាវ​។​

​ទីលំនៅ​កំណើត​និងបច្ចុប្បន្ន ភូមិឡាក់​សៅ ស្រុកខាំ​កឺ​ប ខេត្តបូ​លី​ខាំ​សៃ ។​ដកហូត​វត្ថុតាង​: ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៣​កញ្ចប់​ធំ​ប្រហែល​៣​គីឡូក្រាម ​ទូរស័ព្ទដៃ​២​គ្រឿង​និង​អត្តសញ្ញាណ​ប័ណ្ណ​១​។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕S/Ha