​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

1048
ចែករម្លែក

​ដោយៈ​គូ​លែន​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​។ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប ករណី ជួញដូរ ចាត់ចែង​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន នៅ​ទីតាំង​៣ ផ្សេងគ្នា ក្នុង​ខេត្តសៀមរាប​រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​១២​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ ឃ្លាំង ចិ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២ ឈ្មោះ វ៉ុ​ង ទួន​អ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៣ ឈ្មោះ សល់ ពិសាល ហៅ ផ្ល​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ទី​៤ ឈ្មោះ វ៉ុ​ង ដា​រ៉ា ហៅ​ង៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​៥ ឈ្មោះ គឹម សុ​បិ​ន្ត ហៅ ម៉ាច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​,​។

ទី​៦​ឈ្មោះ អ៊ុជ ប្រា​ស្នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ , ទី​៧ ឈ្មោះ ថោង រក្សា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ , ទី​៨ ឈ្មោះ ឆេង កក្កដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ , ទី​៩ ឈ្មោះ ពេជ្រ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ , ទី​១០ ឈ្មោះ ឆាយ មករា ហៅ ក្តិ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​១១ ឈ្មោះ ឡូ លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, និង ទី​១២ ឈ្មោះ សាំង កុស​ល្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់ ស្មើនឹង​ទំងន់ ០,៤​ក្រាម ទម្ងន់​សុទ្ធ និង​ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញឿ​ន​មួយចំនួន​។​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​១២​នាក់​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​៕S/

​រូបភាពៈ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ពាក់ព័ន្ធ​គ្រឿងញៀន​៕​គូលែន​