​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​៥០​ក្រាម​

739
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​បីនាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជាង​៥០​ក្រាម​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នៅ ភូមិ​ព្រែក​អម្ពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់ រួមមាន ១. ឈ្មោះ ហ៊ី ឆ​វ័​ន្ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​, ២. ឈ្មោះ តេង បូរ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​, ៣. ឈ្មោះ ច័ន្ទ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ ២៥​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​ក្រោយ​ទទួល​សេចក្តីរាយការណ៍​ពី​ប្រភព​សម្ងាត់​នូវ​ករណី​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា​។​មន្ត្រីនគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទឹកឈូ​បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។

​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​៨​កញ្ចប់ ទម្ងន់​៥២,៥៦​ក្រាម ដែល​សង្ស័យថា​ជា​គ្រឿងញៀន​ដែល​គេ​លាក់ទុក​សម្រាប់​ចែកចាយ សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​បីនាក់​ខាងលើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​៥០​ក្រាម​