​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពេល​កំពុង​ចាក​ចែ​យ​ថ្នាំញៀន​

1035
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១ ឃាត់ខ្លួន​ខណៈពេល​កំពុង​តែ​ធ្វើ​សកម្មភាព​ចាក​ចែ​យ​ថ្នាំញៀន នៅតាម​ផ្លូវ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំ​ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ ២១​កញ្ចប់​តូច​។ ការបង្ក្រាប​ជនសង្ស័យ​ទាំង​២​នាក់​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្តិ​ត​ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ ថាច់ អា​រី​យ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទី​២ មានឈ្មោះ សឿន ច្រឹប ហៅ​តឿ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំងពីរ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​លោក​មៅ​សាវឿន​នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​១​បាន​ប្រាប់​ឱ្យដឹងថា​មុន​និង​ធ្វើការ​ចុះបង្ក្រាប​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​គឺ​កម្លាំង​សម​ត្ត​កិច្ច​បាន​ចុះ​ធ្វើ​ការចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពង់ធ្វើការ​ចែកចាយ​នូវ​សារធាតុ​ញៀន​នៅតាម​ផ្លូវ ។

​ពេលដែល​ឃើញ​សមត្ថកិច្ច​ក៏​នាំគ្នា​បោះ​ថ្នាំញៀន​ចោល​នៅពេល​នោះដែរ​សមត្ថកិច្ច​ក៏បាន​ទៅ​កំប៉ុង​ដែល​ជនសង្ស័យ​បោះចោល​នោះមក​មើល​ស្រាប់តែ​រកឃើញ​ថ្នាំញៀន​២១​កញ្ចប់​តូច និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១​។​​នៅ​ចំពោះមុខ​សមត្ដ​កិច្ច​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​ចែក​ឆាយ​ថ្នាំញៀន​ពិត​ប្រក​ដ​មែន​។​

​ក្រោយពី​ធ្វើការ​សួរនាំ​រួច​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១ កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅ អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពេល​កំពុង​ចាក​ចែ​យ​ថ្នាំញៀន​