​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពាក់​ពន្ធ​គ្រឿងញៀន​

1001
ចែករម្លែក

​ដោយៈ​សុផាន់​/​កណ្តាលៈ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​គ្រឿងញៀន​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​វត្ត​ពោធិ​អ​ណ្តែ​ក​ស្ថិតនៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី ១-​ឈ្មោះ ហុក​ម៉េង​ឡេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​មុខរបរ កសិករ និង​ទី​២-​ឈ្មោះ រី​ន​ស្រី​ពៅ ភេទ​ស្រី អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​មុខរបរ​កសិករ​។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​សមត្ថកិច្ច​ដកហូត​បា​ន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​០២​កញ្ចប់ តូច​០១​កញ្ចប់ មធ្យម ០១​កញ្ចប់ និង​ទី​ម៉ូតូ ១​គ្រឿង ម៉ាក​គុប​ជ្រុង C៥០ ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ១E ៩១១៣​ជា​របស់​ឈ្មោះ​ហុក ម៉េង​ឡេង ។​
​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕S/