​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

185
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៩​ខែ​មេ​ដា​ឆ្នាំ​២០១៩​ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​បាណន់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​តា​គ្រាម​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ចំណុច​ស្ពាន​យាយ​ឃាត​ស្ថិតក្នុង​ភូមិ​អូ​ពងមាន់​ឃុំ​តា​គ្រាម​។​

​លោក​សក្តិ​៥​ប៉ាន់​វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក៎​មានឈ្មោះ​យ៉ិ​ន​សេង​លី​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​រស់នៅ​ភូមិ​ចំការ​សំរោង​1​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​ដែលជា​ម្ចាស់​ថ្នាំញៀន​លាក់ទុក​ក្នុង​ខោ​លី​អូ​និង​ឈ្មោះ​វ៉ើ៎​សាម​បូ​ឌី ភេទ​ប្រុស​អាយុ 35​ឆ្នាំ​នៅ​ភូមិ ឃុំ​ជាមួយ​គ្ន​។​

ចំណែក​វត្ថុតាង ដែល​ដកហូត​បាន រួមមានៈ​កាបូ​លុយ​ព៌​ណ​ខ្មៅ​ចំនួន​1 ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​3​កញ្ចប់​ធំ វិទ្យុទាក់ទង​1​គ្រឿង ទូរស័ព្ទ​2គ្រឿង លុយ​ចំនួន 11,900​រៀល​និង​2​ដុល្លារ ម៉ូតូ​ម៉ាក​ឃ្លិ​ច​ព៌​ណស​ស៊េរី​ឆ្នាំ​2016​ពាក់​ស្លាក​លេខ 1V.1447​បាត់ដំបង​ចំនួន​1​គ្រឿង​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​