​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជិត​២០​កញ្ចប់​

451
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​កម្លាំង​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​១៩​កញ្ចប់​ធំ​តូច​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​ត្រពាំង​តា​មាស ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ក្នុងករណីនេះ​មាន ១. ឈ្មោះ​គង់ សំណាង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវជា​អ្នកយក​គ្រឿងញៀន​មកពី​ភ្នំពេញ​។​២.​ឈ្មោះ​កាន់ ចាន់ថន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​មានជ័យ ស្រុក​ឈូក ខេត្តកំពត ជា​អ្នកទទួល​គ្រឿងញៀន​។

មន្ត្រី​ដដែល​បាន​បន្តថា​ដោយ​ទទួល​ព័ត៌មាន​ស្តីអំពី​មានការ​សង្ស័យ​លើ​ករណី​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឈូក​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​ចុះ​ដល់​គោលដៅ​រួច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ស្ថិត​ក្នុងភូមិ​ត្រពាំង​តា​មាស ឃុំ​ដំណាក់​សុ​ក្រំ​។​

​ជាមួយនឹង​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​បួន​កញ្ចប់​ធំ​និង​១៥​កញ្ចប់​តូច​ទើប​នាំ​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​

#