​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ក្នុងពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​

142
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​នៃ​ឃុំ​កំពង់​ភ្លុក​។​

​លោក​វរសេនីយ៍ទោ​លឹម​សម្បត្តិ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​គ្រា​ដែល​រូបលោក​បាន​ដឹកនាំ​កម្លាំង ធ្វើការ​ល្បាត នៅ​ចំណុចកើតហេតុ​។ លោក​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ រ៉ា​យ សេត ភេទ ប្រុស អាយុ ៣២ ឆ្នាំ​។ ទី​២ ឈ្មោះ វ៉ន ខួច ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ។

​លោក​បាន​បន្ថែមថា​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា​៖​ទូក​ស្មាច់​មួយគ្រឿង​បណ្តោយ​ប្រវែង ៩,២ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ សាច់​មង​ទំហំ​១,៥ ហ៊ុន ប្រវែង ៥១០​ម៉ែត្រ និង​សម្ភារ​:​ល្មើស​មួយចំនួនទៀត​។​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ប្រគល់អោយ​ខាង​ជលផល​ដើម្បី​ចាត់ការ​បន្ត​៕S/​