​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

391

(​ភ្នំពេញ​):​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​បើក​ការស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ​០២B ផ្លូវ​រថភ្លើង ក្រុមទី​១៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខ​ណ្ឌ្​ឬ​ស្សី​កែវ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជន​ស្ស័​យ​២​នាក់ នោះ ១/​ឈ្មោះ ឡុង សំអាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល​លេខ​២ ផ្លូវ​រថភ្លើង ក្រុម​១៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ មុខរបរ​រត់​ម៉ូតូឌុប​(​ជួញដូរ​គ្រឿងញៀន​)​។​

២/​ឈ្មោះ សូ ថា​រ៉េត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ក្រុម​១៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​​ព្រមទាំង​ធ្វើការ​ដកហូត​រួមមាន​១/​ក្រាម​ព៌​ណស​ថ្លា​ចំនួន​០១​កញ្ចប់​ធំ​ល្មម​។​២/​ថ​ង៉​សំរាប់​ច្រក​គ្រឿង​ញឿ​ន​មួយចំនួន​។​៣/​ដាវ​កែ​ឆ្នែ​ចំនួន​០២​ដើម​។​
៤/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ