​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​ម៉ូតូ​១​គ្រឿង​

461

(​ភ្នំពេញ​):​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឈានដល់​ការខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​៣ ខែ សីហា​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ផ្លូវ​រថភ្លើង​ក្រុម​៩​ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​នោះ​មាន ឈ្មោះ​លឺ​នាង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​) ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ព្រមទាំង​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៧​កញ្ចប់ កញ្ចប់​ធំ ០៣​តូច​០៤​។​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ព័ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១F១០៦៤​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​ម៉ូតូ​១​គ្រឿង​