​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​១៤​កញ្ចប់​

881
ចែករម្លែក

​(​កំពត​)៖​កាលពី​រសៀល​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​១៤​កញ្ចប់​។​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងករណីនេះ​ឈ្មោះ​ឡាង តារា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ មក​ស្នាក់នៅ​ជាមួយ​ស្រី​កំណាន់​ក្នុងភូមិ​សង្កាត់​ដែល​ត្រូវបាន​ឃាត់ខ្លួន​។

​ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រភព​សម្ងាត់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​លោក​វ​រេស​នី​យ៍​ឯក​គង់​សុខន​ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​ដោយ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៤​កញ្ចប់​តូច​៕S/​ដោយ បូកគោ​