​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និ​ថ្នាំញៀន​១៩​កញ្ចប់​នៅ​សង្កាត់​ស្វាយប៉ាក​

875
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ម្លុ​ក​ស្វាយប៉ាក​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​(​ប្រឡាយ​ភ្លោះ​)​ក្រុម​០៥​ភូមិ​ឡ​កំបោ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ​ពេជ្រ​សំអាត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​(​ជួញដូរ​)​ស្នាក់នៅ ផ្ទះជួល ក្រុមទី​០៥​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​។
សមត្ថកិច្ច​បាន​បន្តថា​នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៩​កញ្ចប់​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នី​តី​វិធី ៕S/​ដោយ​ម៉េង​សែ

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និ​ថ្នាំញៀន​១៩​កញ្ចប់​នៅ​សង្កាត់​ស្វាយប៉ាក​