​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​សារធាតុ​ញៀន​និង​ដកហូត​បាន​២០​កញ្ចប់

804
ចែករម្លែក


(​ភ្នំពេញ​)៖​កាលពី​យប់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ដកហូត​បាន​២០​កញ្ចប់​នៅ​ចំណុច ផ្លូវ​បេតុង​ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​លោក​តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ សុក ចំរើន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុងនោះ​យើង​បាន​ដកហូត​វត្ថុតាង​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​)​ចំនួន ២០ កញ្ចប់​ថង់​តូច ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/ដោយៈ​សាវ​រក្ស​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​សារធាតុ​ញៀន និង​ដកហូត​បាន​២០​កញ្ចប់