​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​

350
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​រួមមាន ឈ្មោះ​សុខ​លុ​ច្យ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​(​ជួញដូរ​គ្រឿងញៀន​)​។​វត្ថុតាង​ចាប់យក​រួមមាន​១/​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​។ ២/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។ ៣/​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។ ៤/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។​

​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង​ក្រុម​ដ៏​ទៃ​ផ្សេងទៀត​ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕S/​