​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​អំពើ​មនុស្សឃាត​

261
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ក្រោយ​ផ្សារ​ដើម​ឈ្លី​ច​ស្ថិត​ក្នុងភូមិ​ស្តៅ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​វ៉ា​សុ​ខេន​នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ខន​សុខ​ឃី​(​ហៅ​ធី​)​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​ស្ដៅ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​មុខរបរ​កម្មករសំណង់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ក្នុងស្ថានភាព​ស្រវឹង​ដោយ​យក​ប្រដាប់​ស្នដែក​មានមុខ​ព្រួញ​បី​(​សំរាប់​ចាក់​ត្រី​)​យកមក​ចាក់​សំដៅ​ទៅលើ​ជនរងគ្រោះ​។​

​ជនរងគ្រោះ​ឈ្មោះ​ខូ​យ​ស្រី​ទូច​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​ប៉ុន្តែ​ជនរងគ្រោះ​រត់គេច​ទាន់​ហើយ​ជនសង្ស័យ​ព្យាយាម​ដេញ​ចាក់​ជនរងគ្រោះ​ថែមទៀត​ដោយ​គ្មាន​មូលហេតុ​។​តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ចាប់​ឃាត់​ទាន់ពេលវេលា​និង​បាន​តេ​ហៅ​សមត្ថកិច្ច​មក​អន្តរា​គម​ន៌​ចាប់​ឃាត់​ជនសង្ស័យ​តែម្តង​។​

​សូមបញ្ជាក់ថា​ក្រោយពី​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន គឺ​ជនសង្ស័យ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង​រក្សាទុក បណ្តោះអាសន្ន នៅ​កងរាជអាវុធហត្ថ ខេត្តក្រចេះ​ដើម្បី​ចំណាត់ការ តាម​នីតិវិធី​៕S/