​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត​

242
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​នៅ​ចំណុច​ម្តុំ​ស្តង់​តា​ងួន​ស្ថិតនៅ​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន : ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​សលាយ​ក្រហម ចំនួន​១​គ្រឿង កូនសោរ​ម៉ូតូ​ចំនួន​២​គ្រាប់​។​យោង​សារភាព​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។

ចំណែក​ម៉ូតូ ចំនួន ១​គ្រឿង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បានប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​ហើយ​។​រួមជាមួយ​វត្ថុតាង ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

#