​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​ថ្នាំញៀន​១២​កញ្ចប់​

245
ចែករម្លែក
  • 91
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្ទឹងមានជ័យ​៣​ធ្វើការ​ឃាត់ខ្លួន​ក្រោយពេល​ឆែក​រកឃើញ​ថ្នាំញៀន​នៅជាប់​ក្នុង​ខ្លួន​នៅ​ចំណុច​ផ្លូវ​វ៉េងស្រេង​ភូមិ​ដំណាក់​ធំ​៥​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១៦ និង ២០ ថ្ងៃទី ១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​លោក​ឯម ភា​រី​នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ផាន់ ធី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវលំ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្ទឹងមានជ័យ​៣​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការនគរបាល​ខណ្ឌ​មានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕S/​