ដោយៈគ្រញួង/បាត់ដំបងៈកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្តពីបទរំលោភសេចក្តីទុកចិត្ត។ករណីនេះប្រព្រឹត្តនៅចំណុចភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ ។
លោកសុខ សុផាន់ណានាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះស៊ឹម ពិសិដ្ឋហៅ វិតភេទប្រុសអាយុ៣០ឆ្នាំនៅភូមិផ្កាស្លាសង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងពាក់ព័ន្ធនិងករណីរំលោភសេចក្តីទុកចិត្ត។
លោកនាយរងការិយាល័យបានបញ្ជាក់ថាការចាប់ខ្លួនជនសង្ស័យរូបនេះគឺអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០៩ ចុះថ្ងៃទី២៨ខែមករាឆ្នាំ២០១៩របស់តំណាងអយ្យការ ឈិន សុផុននៃសាលាដំបូងខេត្តបាត់ដំបង។ក្រោយពេលអនុវត្តរួចរាល់ សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕S/