​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាមួយ​វត្ថុតាង​

581
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គូលែន​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​និង​សម្ភារៈ​ជាច្រើន​ទៀត​នៅ​ភូមិស្រ​យ៉ង់​ត្បូង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា​សមត្ថកិច្ច​ស្រុក​គូលែន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយកន្លែង​។​ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួន ម៉ាប់ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​ជាមួយគ្នា​នោះ កម្លាំង​ក៏បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ម៉ា​ទឹកកក​ចំនួន ៧​កញ្ចប់​ស្មើ និង​១១.៣១​ក្រាម ម៉ូតូ​១​គ្រឿង​ទូរ​សព្ទ័​១​គ្រឿង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹង​ទៀតថា​បន្ទាប់​ពី​បាន​សួរនាំ​រួច​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​