​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​គ្រឿងញៀន​២៩​កញ្ចប់​

349
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចែកចាយ​នូវ​សារធាតុ​ញៀនដោយ​ខុសច្បាប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ​ខណ្ឌមានជ័យ កាល​វេលា​ម៉ោង​២០ ​យប់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ​សល់ ​វិសាល ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់ខ្លួនពេលកំពុង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ដកហូត​បានក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ២៩ កញ្ចប់​​តូច ។​

​បច្ចុប្បន្ន​ជនសង្ស័យ ​រួម​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ចាត់​តាម​នីតិវិធី​បន្តទៀត​៕S/​Ha