​ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​ពាក់ព័ន្ធ​សារធាតុ​ញៀន​នៅ​ស្រុក​ស្ទឹងត្រង់​

255

(​កំពង់ចាម​)៖​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​បែក​អន្លូង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​កាលពី​ថ្ងៃ ទី​១៩ ខែតុលា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ជី​ម ចិន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​,​ឈ្មោះ ឌី ចាន់​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​,​។​ពីរ​នាក់​នេះ ចាប់​យកបាន​ថ្នាំញៀន ចំនួន​១៦​កញ្ចប់ ទូរស័ព្ទដៃ​មួយគ្រឿង​។​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,​ឈ្មោះ ស៊ីន ពិសី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​,​ឈ្មោះ រុន ឆ្លាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ឈ្មោះ ប៉ោ លី​ហ៊ាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,​ឈ្មោះ ប៉ោ ប៊ុន​រិទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ឈ្មោះ សេង ដេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ។

ឈ្មោះ ហេង ល័​ក្ខ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​,​ឈ្មោះ ភឿន ប៉ោង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​,​ឈ្មោះ យ៉ុ​ន សិលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,​ឈ្មោះ ផូ ម៉ា​ឡែ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។​
​ក្នុងនោះ​រឹបអូស​វត្ថុតាង​រួ​មាន​: ម៉ូតូ​ចំនួន​៦​គ្រឿង​ទូរស័ព្ទ ដៃ​៦​គ្រឿង និង​ប្រាក់រៀល​មួយចំនួន ៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​ពាក់ព័ន្ធ​សារធាតុ​ញៀន​នៅ​ស្រុក​ស្ទឹងត្រង់​