​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៧​កញ្ចប់​

326
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌទួលគោក​សហ​ការណ៍​ជា​មូ​យ​កម្លាំង​ប៉ុស្តិ៍​ទឹកល្អក់​១​មាន​វិធានការ​ក្ដៅ​ចុះបង្ក្រាប​ទីតាំង​និង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨​កែង​និង​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទឹក​ល្អ​១​ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១​មានឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​(​ជួញដូរ​)​ទី​២​មានឈ្មោះ​ប៊ុន​ជិត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​ទីតាំង​កន្លែងកើតហេតុ​ខាងលើ​(​ជួញដូរ )​សម្ភារៈ​ដកហូត​រួមមាន​ក្រាម ពណ៌ ស​ចំនួន​៧​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ត្រូវបញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ទូល​គោក​ដើម្បី​សួរនាំ​បន្ត​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៧​កញ្ចប់​