​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​

69
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​:​កាលពី​ល្ងាច​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​កាច់​សោ​រក​ម៉ូតូ​តាមរយៈ​ពាក្យបណ្តឹង​រប​ស់ជន​រងគ្រោះ​។​​ក្រោយ​ទទួលបាន​ព័ត៌មាន​និង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ពី​ករណីនេះ​នគរបាល​ក្រុង​សៀមរាប ចុះទៅពិនិត្យ​បរិវេណ​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​សង្ស័យ ។

​លោក​វរសេនីយ៍ទោ នួន សក្តិ៍​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យដឹងថា កាល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង ០៨,៣៤​នាទី​ព្រឹក នៅ​ចំណុច​មុខ​ហាង​លក់​អាហារ​យីហោ​មី​ឡូ ទល់មុខ​វិទ្យាល័យ​អង្គរ​ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​ករណី ជនសង្ស័យ​ចំនួន​ពីរ​នាក់ មិន​ស្គាល់​អត្ត​ស​ញ្ញណ បានធ្វើ​សកម្មភាព លួច​កាច់​សោ​រក​យក​ម៉ូតូ​០១ គ្រឿង​ម៉ាក​ដ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ សៀមរាប ១AD-២៣៨០ ដែល​ជនរងគ្រោះ​ឈ្មោះ​សូត្រ​គឹម​សុង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ជ្រៃ​ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ នួន សក្តិ៍​ចំរើន​រិ​ទ្ធ​បានឱ្យដឹងថា​ជនសង្ស័យ​ទី​១ ឈ្មោះ គង់ សិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​អង្កោល ឃុំ​សម្ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​ទី​២ ឈ្មោះ ជា រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទូក​មាស ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕S/

​រូបភាព​÷ ឃាត់ខ្លួន​ជនសង្ស័យ​ដ៏​សកម្ម​ចំនួន​០២​នាក់​នៅក្នុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​៕ បាយ័ន​