​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

625

(​ភ្នំពេញ​)៖​ជនសង្ស័យ​៣​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​រំលងអធ្រាត្រ​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិ ៣​សង្កាត់ ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សង្ស័យ​ចំនួន​៣​នាក់ នោះ​ឈ្មោះ​លុន​បុរី​ភេទ ប្រុស​អាយុ​៣០​ឆ្នាំឈ្មោះ​លុន​រ៉ាត់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំឈ្មោះ លុន​ជិន​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំងបី​ស្នាក់នៅ​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ជា ។

សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​ថ្នាំញៀន​រួម​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​៣​នាក់​ខាងលើនេះ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ម៉េង​សែ​

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​