​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

383
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​៖​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ខាំ​ណាន​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាវិត​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ឬ​ជួញដូរ​នូវ​សា​ធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អង្គុយ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទី​១.​ឈ្មោះ​អ៊ែ​ល​ស្រី​ពៅ​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​កក់​ឃុំ​ស្វាយ​រំពារ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​វត្ថុតាង​រួមមាន​៖១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​២,​ទូរស័ព្ទ​ចំនួន​២ គ្រឿង​៣,​ម៉ូតូ​ចំនួន​១ គ្រឿង ម៉ាក​NEX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1k 7660​។​

​ក្រោយពី​មន្ត្រី​កងរាជអាវុធហត្ថ​សាកសួរ​ឈ្មោះ​អ៊ែ​ល​ស្រី​ពៅ​បាន​សាក​ភាព​ប្រាប់​មន្ត្រី​នគ​បាល​យុត្តិធម៌​ថា​៖​ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​បុរស​ម្នា​ក់នៅ​ក្រុង​ស្វាយរៀង​កាន់​លេខ​ទូរ​សព្ទ​លេខ​០៩៧៣៧៣៤៧៩២​។​ដោយបាន​ការ​អនុ​ញ្ញា​ត្ត​ពី​លោក​គង់​ច័ន្ទ​ខេ​ម​រិ​ទ្ធ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​

ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សែ​វុទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កម្លាំង​កង​រាជ​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​យ័ន្ត​សេង​នាយរង​សេនាធិការ​ចុះ​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធារ​តុ​ញៀន នៅ​ចំណុច​ផ្ទះជួល​របស់​ឈ្មោះ សុខ សេន ភេទ​ប្រុស ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់​។

​ទី​១.​ឈ្មោះ ឡេង ផល្លា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ។​ទី​២.​ឈ្មោះ សំ ស៊ី​ណាត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ប្រសូត្រ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​៣.​ឈ្មោះ ហ័​រ រាង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំមាន​ទីលំនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។

វត្ថុតាង​សរុប​រួមមាន​៖១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៦​កញ្ចប់​មាន​ទម្ងន់​៤១.៣១​ក្រាម​(​គិត​ទាំង​សំបក​វិច​ខ្ចប់​) ។​២.​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ៩ គ្រាប់ មាន​ទម្ងន់ ៥.៤៣ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ។​៣.​ទូរ​សព្ទ​ចំនួន​១១​គ្រឿង​៤.​ម៉ូតូ​ចំនួន​៣​គ្រឿង​៥.​ប្រាក់រៀល​ចំនួន​៣៩៦.៥០០​រៀល​។​៦.​ប្រាក់​ដុល្លារ​ចំនួន​១​ដុល្លារ​។​

៧.​កាត​វី​ង​ចំនួន​១​សន្លឹក​៨.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​៩.​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ​១០.​ថង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​១១.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​៕S/​