​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​ចំនួន​៥៩​កញ្ចប់ រួម​និង​វត្ថុតាង​មួយចំនួន​

380

(​ភ្នំពេញ​)៖​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយប៉ាក​សហការ​នឹង​ខណ្ឌឫស្សីកែវ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ពាក់​ព​ន្ធ័​នឹង​ថ្នាំញៀន​៥៩​កញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែតុលា​ឆ្នាំ​២០១៧​ដែល​នៅត្រង់ចំណុច​ពីរ​ផ្សេងគ្នា​ស្ថិតក្នុង​ក្រុម​៧​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជន​ង្ស័​យ​ចំនួន​៥​នាក់​នោះ​១/​ឈ្មោះ ង្វៀង យាំ​ុ​ង​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ក្រុម​១០ ភូមិ​លូ ។​២/​ឈ្មោះ ឌិន យាំ​ុ​ង​បា​គិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល ។

​៣/​ឈ្មោះ​ឌិន យាំង​ចឹ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល ។​៤/​ឈ្មោះ នូ សារី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ​។​៥​ឈ្មោះ​មាស​ម៉េ​ត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ផ្សារ​លិច​។​ទាំង​៥​នាក់​នៅ​សង្កាត់​ព្រែក​ព្នៅ​ព្រមទាំង​ធ្វើការ​ដកហូត​វត្ថុតាង​មួ​ចំនួន​រួ​មាន​។​
១/​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥៩​កញ្ចប់​តូច​។​២/​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​០១​។​៣/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​៤/​ដាវ​កែច្នៃ​ចំនួន​១​ដើម​។​៥/​ទូរស័ព្ទ​ចិន​ពណ៌​សរ​ចំនួន​០១​គ្រឿង​។​៦/​ក​ន្រៃ​ពណ៌​ខៀវ​ចំនួន​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវ​ឃាត់ខ្លួន​និង​រក្សារ​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​ដោយ​៖​ម៉េង​សែ​

​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​ចំនួន​៥៩​កញ្ចប់ រួម​និង​វត្ថុតាង​មួយចំនួន​