​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពីបទ​លួច​ឆ្កឹះ​សោ​ឬ​រូត​វ៉ា​លី​ស​ភ្ញៀវ​នៅ​ព្រលានយន្តហោះ​

247
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​:​បុគ្គលិក​ក្រុមហ៊ុន​”​ខេ​ម​បូ​ឌា​អ៊ែរ​ផត​”​ធ្វើការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចំនួន​៥​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ពីបទ​លួច​ចាក់​ឆ្កឹះ​កូនសោ​ឬ​រូត​វ៉ា លី​សយ​កលុយ​និង​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​នៅ​ចំណុច​ក្នុង​ព្រលានយន្តហោះ​ខេត្តសៀមរាប​។​

​ការឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត​ចំនួន​៥​នាក់​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប​។​នគរបាល​ជំនាញ​បាន​និយាយថា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត​ចំនួន​៥​នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​ដែល​ធ្វើ​សកម្មភាព​លួច​ចាក់​ឆ្កឹះ​កូនសោ​ឬ​រូត​វ៉ា​លី​ស​យកលុយ​របស់​ភ្ញៀវ​នៅ​ព្រលានយន្តហោះ​។​

​មន្ត្រីនគរបាល​បាន​បន្តថា​ជន​ទាំង​៥​នាក់​ឃាត់ខ្លួន​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយបាន​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​នា​ក្រុង​សៀមរាប​។​ជន​ទាំង​៥​នាក់​ទី​១​ឈ្មោះ​សុខ​សុខន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​,​ទី​២​ឈ្មោះ​សុវណ្ណ​វី​រះ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​,​ទី​៣​ឈ្មោះ​រុណ​រ៉ា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​,​ទី​៤​ឈ្មោះ​ឌុល​សុវណ្ណ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​,​និង​ទី​៥​ឈ្មោះ​រិ​ទ្ធ​សា​រៃ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​ជនសង្ស័យ​ទាំង​៥​គឺជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត​។​

​ជនសង្ស័យ​ទាំង​៥​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ពីបទ​លួច​(​ប្រាក់​) ដោយមាន​ស្ថាន​ទម្ងន់ទោស​។​ចំនួន​ប្រាក់​ដែល​ជនសង្ស័យ​ទាំង​៥​លួច​នេះ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ឱ្យដឹង​ឡើយ​៕S/

​រូបភាព​:​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត​ចំនួន​៥​នាក់​ត្រូវបាន​.​ឃាត់ខ្លួន​ពីបទ​ដែល​ធ្វើ​សកម្មភាព​លួច​ចាក់ ឆ្កឹះ កូនសោ ឬ រ៉ូ តវ៉ា លី យក លុយ​របស់​ភ្ញៀវ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​៕​បាយ័ន​