​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពីបទ​ហិង្សា​និង​ប្រើប្រាស់​សារធាតុ​ញៀន​

176
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​បាន​ករណី​ហិង្សា​(​កាប់​ម៉ូតូ​)​និង​ប្រើប្រាស់​សារធាតុ​ញៀន​។​យោង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​វីន​អ៊ី​ចិន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​បានឱ្យដឹងថា​៖​កាលពី​យប់​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៩​ខ្លួន​និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​សហគមន៍​ដើម្បី​ទិញ​ស្បែកជើង​។​ពេល​ពួកខ្លួន​ចូលដល់​ក្នុង​ផ្សារ​ស្រាប់​តែមាន​គេ​ប្រាប់ថា​មាន​ក្មេង​១​ក្រុម​បាន​ប្រើ​ពូថៅ​កាប់​ម៉ូតូ​របស់ខ្លួន​ខ្ទេច​អស់​។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​៖​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​និង​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ធ្វើការ​កោះហៅ​មក​សាកសួរ​និង​ឃាត់ខ្លួន​តែម្តង​។​នៅ​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៩​ចំនួន​៥​នាក់​។​

១​ឈ្មោះ​សុខ​គឹម​ណង​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​២​ឈ្មោះ​សំ​ប៉ី​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​។​៣-​ឈ្មោះ ថុង ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។​៤-​ឈ្មោះ ប៉ែន ឡុង​ស៊ា​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។​៥​ឈ្មោះ​ឌី​សុខលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។​ដកហូត​វត្ថុតាង​រួមមាន ៖ -​ពូថៅ​១​ដើម -​ខ្សែ​ច្រ​វ៉ា​ក់​ថ្ពក់​សោរ​ខាងចុង និង​មាន​ស្នាប់ដៃ​សម្រាប់​កាន់​១​ខ្សែ -​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​៖​ខ្លួន​(​ប៉ែន​ឡុង​ស៊ា​ង​)​ជា​អ្នក​កាប់​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតមែន​ដោយ​យល់ថា​ម្ចាស់​ម៉ូតូ​នេះ​ធ្លាប់​កាប់​ម៉ូតូ​របស់​ក្រុម​ខ្លួន​ដែរ​។​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​រូប​ថ​តៈបទ​ហិង្សា​(​កាប់​ម៉ូតូ​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ (​រូបៈ ប​.​ជ័យ​)​