​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​បសេដ្ឋ​

648
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ប្រាំមួយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​មាន​១-​ឈ្មោះ ផន ចំរើន ភេទ ប្រុស អាយុ ២៥​ឆ្នាំ ២-​ឈ្មោះ សែម ណា​រ៉ាត់ ភេទ ស្រី អាយុ ៣៥​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ។​៣-​ឈ្មោះ អ៊ុក សុខ​មាន ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ។​៤-​ឈ្មោះ អំ សុខ​ម៉ឹង ភេទ ប្រុស អាយុ ២១​ឆ្នាំ ។​៥-​ឈ្មោះ លន់ ប៊ុន​ឡេង ភេទ ប្រុស អាយុ ៣១​ឆ្នាំ ។​៦-​ឈ្មោះ អ៊ី​ម ច​ន្ធី ភេទ ស្រី អាយុ ១៦​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា​កម្លាំង​បាន​ចុះ​ទៅដល់​រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប្រាំមួយ​និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៥​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ , ម៉ូតូ ៧​គ្រឿង​, ទូរស័ព្ទដៃ ១១​គ្រឿង​, ដាវ ១​ដើម , ស្នាប់ដៃ ១ រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ ចំនួន​ទៀត ។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ប្រាំមួយ​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​បសេដ្ឋ​

#