​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នឹង​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ​

778
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាច្រើន​កញ្ចប់​ដែល​រក្សាទុក​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះជួល​ក្រោយ​វត្ត​ប៉ាឆា​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​គង់​ស៊ីដន​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា​ដោយ​អនុវត្តតាម​បញ្ជា​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​កម្លាំង​បាន​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ជាមួយ​គ្រឿងញៀន​៤​កញ្ចប់​។​

​លោក​បាន​បន្តថា​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ (​ស្រី​៣​នាក់​) រួមមាន​ឈ្មោះ ១. ឈ្មោះ ទិន មិនា (​ហៅ​ពេជ្រ​)​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ​២. ឈ្មោះ តេង ស្រី​ណា (​ហៅ​ខ្នា​)​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មេផ្ទះ​(​ប្រពន្ធ​របស់​ឈ្មោះ​ទិន​មិនា​)​មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ ។

​៣. ឈ្មោះ តេង ញ៉ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​៤. ឈ្មោះ ថេ​ង គឹមឈុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

៥. ឈ្មោះ ទិន កញ្ញា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​អន្លង់​រាជ ស្រុក​វាលវែង ខេត្តពោធិសាត់​៦. ឈ្មោះ ឈ្មោះ រស់ សាលី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងឈើ (​ប្តី​របស់​ឈ្មោះ ទិន កញ្ញា​) មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​អន្លង់​រាជ ស្រុក​វាលវែង ខេត្តពោធិសាត់ ។

ដោយ​ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​០៤​កញ្ចប់ (​តូច​០២&​ធំ​០២), ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១,​ថង់​សំរាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួនធំ​,​សំភារ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​, ទូរ​សព្ទ័​ចំនួន ៤​គ្រឿង​, ប្រាក់រៀល​ចំនួន ៥០​ម៉ឺន​រៀល​, ម៉ូតូ​ចំនួន ០២​គ្រឿង (​ម៉ាក​ស៊ី​រូស​១​គ្រឿង និង​ម៉ាក​Wave Rsx ចំនួន​១​គ្រឿង​) និង រថយន្ត​ម៉ាក Camery បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2J 3352 ចំនួន ០១​គ្រឿង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​និង​វត្ថុតាង​ទាំងអស់ កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​កា​រិ​.​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នឹង​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ​

​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នឹង​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ​