​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​រួម​និង​ថ្នាំញៀន​៣៧​កញ្ចប់​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​

969
ចែករម្លែក

​(​មណ្ឌលគិរី​)៖​ជនសង្ស័យ​ចំនួន​៧​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៥៩​ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​កាលពី​យប់​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​។​

លោក​ឡេវ​ប៉ុន​នាយរង​ការិយាល័យ​គ្រឿងញៀន​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​នោះ​ថា​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​មូលដ្ឋាន​របស់លោក​បាន​ធ្វើការ​តាមដាន​មុខសញ្ញា​រយៈពេល​២​ទៅ​៣​ថ្ងៃ​មកហើយ​រហូត ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ជា​បន្តបន្ទាប់​តែម្តង​។​

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៣៧​កញ្ចប់​ស្មើរ​និង​២៥,២៤​ក្រាម​រួម​និង​វត្ថុតាង​មួយចំនួនទៀត​។​សមត្ថកិច្ច​បញ្ជាក់ថា​ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​បីនាក់​ជា​មុខសញ្ញា​មេខ្លោង​ចែកចាយ​ដែល​នគរបាល​ជំនាញ​តាមដាន​ជា​យូរ​មកហើយ​។​នៅ​ថ្ងៃទី​២១​កក្កដា​នេះ​ជនសង្ស័យ​ទាំង​៧​នាក់​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយៈ​សាត​ចាន់​បុត្រ

​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​រួម​និង​ថ្នាំញៀន​៣៧​កញ្ចប់​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​

#