​ឃាត់ខ្លួន​ជនសង្ស័យ បាន​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ជនបរទេស​

776
ចែករម្លែក

​(​សៀមរាប​)៖​ជនសង្ស័យ​ម្នាក់​ដែលជា​បក្ខពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្កិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បក្ខពួក​របស់ខ្លួន​ធ្វើការ​ឆក់​កាបូប​ជនបរទេស​រួចមក បាន​យកមក​អោយ​ខ្លួន​ទុក ហើយ​ជនដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺធ្វើឡើង​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​និយាយថា​កាល​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧ ជនរងគ្រោះ​ឈ្មោះ Kristian Sugar ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសារ​អង់គ្លេស (​សាលា​ACE)​ស្នាក់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប។​បានមក​ដា​ក់​ពាក្យបណ្តឹង​ពី​ករណី​អំពើ​លួច​(​ឆក់​ទូរ​សព្ទ័​)​ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​ឆក់​កាបូប ដោយ​ក្នុង​កាបូប​នោះ​មាន​ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក​Iphon6s​ពណ៌​ស និង​លុយ​ដុល្លា​ចំនួន​៨០​ដុល្លា​។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​០២​នាក់​បាន​គេចខ្លួនបាត់​៕S/​ដោយ​៖​គូលែន​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​ឃាត់ខ្លួន​ជនសង្ស័យ បាន​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ជនបរទេស​

#