​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​និង​ថ្នាំញៀន ១២​កញ្ចប់​នៅ​សង្កាត់​ស្វាយប៉ាក​

865
ចែករម្លែក

(​ភ្នំពេញ​)៖ ជនសង្ស័យ ២​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ធ្វើការ​ឃាត់ខ្លួន រួម​និង​ថ្នាំញៀន ១២​កញ្ចប់ ។​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៣​និង​១០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​នោះ​មាន​១/​ឈ្មោះ សើម ឆុង​វិ​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិត​ប្រា​ដក (​ជួញដូរ​គ្រឿងញៀន​) ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​, និង​ម្នាក់ទៀត​ឈ្មោះ គួ​ន សុខ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថាកម្លាំង​សមត្ថកិច្ច​ខណ្ឌ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយប៉ាក បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២​នាក់ ព្រមទាំង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១២​កញ្ចប់ និង​ថង់​សំរាប់​ច្រក​គ្រឿង​ញឿ​ន​មួយចំនួន​។

ក្រោយមក កម្លាំង​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ​មកកាន់​ប៉ុស្តិ៍នគរបាល​ស្វាយប៉ាក ដើម្បី​ធ្វើការ​សួរនាំ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​ម៉េង​សែ

​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​និង​ថ្នាំញៀន ១២​កញ្ចប់​នៅ​សង្កាត់​ស្វាយប៉ាក​