​ឃាត់ខ្លួន​ជន​ទំនើង​២​នាក់​តាម​ពាក្យបណ្ដឹង​ករណី​ហឹ​ង្សា​ដោយ​ចេតនា​

1023
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល​បានទទួល​ពាក្យបណ្តឹង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​២​ធ្នូ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុងភូមិ​ជើង​ឃ្លូ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក ចាន់ សុ​គីម អធិការ​នរគ​បាល​ស្រុក​ស្នួល​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សាក់ ម៉េង​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​ចំណែក​ជនសង្ស័យ ១\​ឈ្មោះ ជីវ ជាតិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​និង ជនសង្ស័យ​ឈ្មោះ ឡេង សា​វ័​ន្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​ពួកគេ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ល្មូ​ត ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។

​លោក​អធិការ​បាន​បន្តថា​ជន​រងគ្រោះ និង​មិត្តភក្តិ​៧​នាក់​ទៀត បាន​ជិះ​ម៉ូតូ​២ គ្រឿង ចេញ​មកពី​មើល​ខន​ស៊ឺ​ត​នៅមុខ​ទីលាន​បាល់​ស្រុក​ស្នួល​។ លុះ​ពេល​ជិះ​ទៅដល់​ចំណុច​ក្បែរ ភោជនីយដ្ឋាន​វិមាន​ទិព្វ​២​ធ្នូ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​មាន​ជនសង្ស័យ​ចំនួន​០៤​នាក់​មិន​ស្គាល់​អត្តសញាណ ជិះ​ម៉ូតូ​២​គ្រឿង​។​

​ជន​ទាំង​នោះបាន​ជិះ​ដេញ​វាយ​មកលើ​ជនរងគ្រោះ​និង​មិត្តភក្តិ​តែ​ត្រូវ​មិត្តភក្តិ​ជនរងគ្រោះ​រត់គេចខ្លួន​ទាន់​។​ប៉ុន្តែ​ជនរងគ្រោះ រត់គេចខ្លួន​មិនទាន់ ត្រូវបាន​ក្រុម​ជនសង្ស័យ វាយ​មកលើ​ជនរងគ្រោះ រងរបួស​ជាច្រើន កន្លែង ។​បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់ ហើយ​មាន​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ បាន​ជ្រុះ​ទូរស័ព្ទ​មួយគ្រឿង នៅ​កន្លែងកើតហេតុ ពេលធ្វើ​សកម្មភាព ។

លុះ​មកដល់​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​បានទទួល​ពាក្យបណ្តឹង​ក៏បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍ ឃុំ​២​ធ្នូ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​ឈ្មោះ ជីវ ជាតិ និង ជនសង្ស័យ​ឈ្មោះ​២\ ឡេង សា​វ័​ន្ត យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​ធ្វើការ​សាកសួរ​។​

ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិត និង ដែក​បំពង់​ទីប​វាយ​លេ​ី​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​។ រីឯ​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត (​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​)​បាន​រត់គេចខ្លួន​ហើយ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/

​ឃាត់ខ្លួន​ជន​ទំនើង​២​នាក់​តាម​ពាក្យបណ្ដឹង​ករណី​ហឹ​ង្សា​ដោយ​ចេតនា​