​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​១៣​នាក់​នឹង​រឹបអូស​ឈើ​ប្រណីត​ខុសច្បាប់​រាប់រយ​ដុំ​

9481

(​ក្រចេះ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿ​ញៀន​ក្រោម​បទបញ្ជា​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​តុលាការខេត្ត​ក្រចេះ​បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​។​

ក្នុងនោះ​ប្រទះឃើញ​កន្លែង​ស្តុក​ឈើ​ប្រណីត​រាប់រយ​ដុំ​ដែល​ឈ្មួញ​យកមក​កែច្នៃ​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​។​សមត្ថកិច្ច​ចាប់​គ្រឿងញៀន​ទាំង​ឈើ​ប្រណីត​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៣​នាក់​នៅ​ចំណុច​ភូមិ​ក្បាល​ជួរ​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៧​។​

​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹងថា​ករណីនេះ​លោក​ដឹកនាំ​កម្លាំង​ចុះ​ប​ង្គ្រា​ប​គ្រឿងញៀន​ហើយ​ក៏បាន​ប្រទះឃើញ​ទីតាំង​ស្តុក​ឈើ​ប្រណីត​រាប់រយ​ដុំ​។​លោក​បាន​បញ្ជា​ឲ្យ​ជំនាញ​បង្ក្រាប​ទាំងពីរ​តែម្តង​។​លោក​គង់​ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​បាន​ប្រាប់​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៣​នាក់​យកមក​សួរនាំ​ក្នុងនោះ​មាន​ស្រី​ចំនួន​៧​នាក់​និង​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ធំ​តូច​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​គង់​ស៊ីដន​បាន​បន្តថា​សម្ភារៈ​ល្មើស​មានដូចជា​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១,​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​និង​ថ្នាំ​ពណ៌​ក្បឿង​ចំនួន​៩​គ្រាប់​។​ជនសង្ស័យ​ទី​១៖​ឈ្មោះ​ភី​បុរី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​២៖​ឈ្មោះ​ផា​រ័ត្ន​អាយុ​១៨​ឆ្នាំ​។​៣៖​ប៊ុន​ថា​ម៉េង​គ្រី​ភេទ​ប្រុស​អាយុ​៣០​។​៤៖​ម៉ៅ​គីម​លុន​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​។​

៥៖​ឈ្មោះ​រ៉ុង​សារ៉ាន់​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​៦៖​ឆេង​សុខ​ដាន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​៧៖​ឆេង​វ៉ាន់​នី​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​។​៨៖​ម៉ី​ស្រី​ឡា​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​។​៩៖​ញុ​ន​ចាន់​ឌឿ​ន​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​។​១០៖​ឆេង​សុ​ភី​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​។​១១៖​វន់​សា​រេ​ត​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​។​១២៖​ឈ្មោះ​រ៉ង​ចិន្តា​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​។​១៣៖​តេង​ស្រី​ណុ​ច​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​។​

​លោក​បាន​បន្តទៀត​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៣​នាក់​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​។​លោក​ម៉ី​វុទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែ​បាន​ឲ្យ​ដឹងថា​ទីតាំង​ស្តុក​ឈើ​នោះ​គឺ​ឈ្មួញ​បាន​ដឹកជញ្ជូន​យកមក​ឱ្យ​ជ្រៀក​យកមក​កែច្នៃ​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​ជា​ប្រភេទ​លេខ​១​ធ្នង់​រាប់រយ​ដុំ​ត្រូវ​កម្លាំង​របស់លោក​នាំយកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់រដ្ឋបាល​ព្រៃឈើ​៕S/​ដោយ​៖​សេង​ឃួន​

​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​១៣​នាក់​នឹង​រឹបអូស​ឈើ​ប្រណីត​ខុសច្បាប់​រាប់រយ​ដុំ​