​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

894
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ដកហូត​បាន​វត្ថុតាង​ចំនួន​៧​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១៖ ឈ្មោះ ស៊ុន កាស៊ី អាយុ​៣៥​ឆ្នាំ ជា​មេខ្លោង​ក្រុម​ជួញដូរ​គ្រឿង​ញឿ​ន ទី​២៖ ឈ្មោះ ថុល សុវណ្ណារិទ្ធ អាយុ​១៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ ថុ​ន សុង អាយុ​១៩​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​នោះ ស្នាក់នៅ​ក្នុងភូមិ​ខាងលើ​។​មន្ត្រី​ដដែល​បាន​បន្តថា ការចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ គឺ​កម្លាំង​បានធ្វើ​ឡើង តាមរយៈ​ការស្រាវជ្រាវ​។​
ក្រុម​នេះ​មិនមែន​មានតែ​ចំនួន​៣​នាក់​នេះ​ទេ ពួកគេ​មាន​គ្នា​រហូតដល់​ទៅ​៥​នាក់​ដោយ​កាលពី​វេលា​ម៉ោង​១១៖១៥​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើការ​ចាប់ខ្លួន បក្ខពួក​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ខណៈពេល​ពួកគេ​កំពុង​ជិះ​ម៉ូតូ ទៅ​ចែកចាយ​គ្រឿងញៀន​។​

​បច្ចុប្បន្ន ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​កសាង​សុំ​ណុំ​រឿង បញ្ជូន​ទៅកាន់​តុលាការ​៕S/​ដោយ​៖​ហូ​សាន់​

​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
(រូប៖វ៉េបសាយ)

#