​ឃាត់ខ្លួន​ជន​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

893
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​ផ្នែក​ជំនាញ​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​នគរបាល​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​បាន នៅ​ចំណុច​ភូមិ​ក្ដុល​លើ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ។​

​លោក​សុខ សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ មាន សុផល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​ត្រូវ​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

លោក​អធិការ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកានាំខ្លួន​លេខ ៣៧៩​ត​.​ព្រ​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ដោយ​សាលាដំបូង​ខេត្តបាត់ដំបង​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ជំនាញ​​ផ្នែក​អនុវត្ត​ដីកា​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​